Barca ឡើងប៉ះ Real វគ្គផ្តាច់ព្រ័ត្រ Copa del Rey ក្រោយវាយបកយកឈ្នះ Atletico ​ជើងទី២

Barcelona បានវាយបកយកឈ្នះ Atletico Madrid ​ក្នុងជើងទី២ ដោយលទ្ធផល ១-០ កាលពីយប់មិញ (សរុបទាំង២ជើង Barca ៥-៤ Atletico) ដើម្បីជួបជាមួយ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ Copa del Rey។ គ្រាប់បាល់ជ័យជម្នះរបស់ Barca យប់មិញរកបានដោយកីឡាករ Ferran Torres នៅនាទីទី២៧។

ការប្រកួតនឹងក្លាយជាលើកទី៨ហើយ​ សម្រាប់ការប្រកួត El Clasico ក្នុងវគ្គផ្តាច់ព្រ័ត្រ Copa del Rey ដោយក្រុមដែលជោគជ័យបំផុត​ទាំងពីរនឹងជួបគ្នានៅថ្ងៃទី ២៧ ខែមេសាក្នុងទីក្រុង Seville ៕

Written by 

Related posts

Leave a Comment