ខេត្តព្រះវិហារ៖ យោងតាមផេកផ្លូវការរបស់អាជ្ញាធរមីនបានឲ្យដឹងថា នៅវេលាម៉ោង១៥៖២៦នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានករណីត្រាក់ទ័រភ្ជួរដីដាំដំឡូងជាន់លើមីនតោនផ្ទុះ បណ្តាលឱ្យរងការខូចខាតត្រាក់ទ័រទាំងស្រុង និងរងរបួសធ្ងន់ម្នាក់។
អ្នកបើកបរត្រាក់ទ័រ ឈ្មោះ វន វុន ភេទប្រុស អាយុ ៣១ រស់នៅភូមិចារ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសម្តេចអគ្គមហាសេនាបតីតេហ៊ុន សែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕


