លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានតាមដានយកចិត្តទុកដាក់លើការអប់រំ បានលើកឡើងថាគួរបង្កើនលក្ខណៈសមស្របតាមតម្រូវទីផ្សារនៃការអប់រំវិជ្ជាជីវៈ។ លោកបានលើកទឹកចិត្តដល់សិស្សានុសិស្សនិងនិស្សិតថា៖ «វិស័យនានានិងមុខងារគ្រប់ប្រភេទត្រូវការធនធានបច្ចេកវិទ្យាមួយចំនួនធំផង ក៏ត្រូវការធនធានមនុស្សជំនាញវិជ្ជាជីវៈមួយចំនួនធំផងដែរ អ្នកទាំងអស់ត្រូវមានទំនុកចិត្តពេញលេញចំពោះអនាគតរបស់ខ្លួន » « ការអប់រំវិជ្ជាជីវៈមានអនាគតធំទូលាយ ដែលអាចនឹងមានសមិទ្ធផលធំធេង »។
ការអប់រំវិជ្ជាជីវៈជាប្រភពនៃការបណ្តុះបណ្តាលសិប្បករជំនាញ។ ប្រទេសចិនកំពុងអនុវត្តផែនការប្រមូលផ្តុំធនធានមនុស្សនាំមុខនៃវិជ្ជាជីវៈកម្រិតខ្ពស់។ សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៩មក ចិនបានប្រកាសអាជីពការងារថ្មីចំនួន៩៣ ក្នុងនោះអាជីពថ្មីៗដូចជា អ្នកថែរក្សាផ្ទះសំណាក់បែប B&B អ្នកផ្សាយតាមអនឡាញ បុគ្គលិកបច្ចេកវិទ្យាមនុស្សយន្តជាដើមបានទាក់ទាញពលករជាច្រើនចូលរួម ជាពិសេសយុវជនស្វាគមន៍យ៉ាងខ្លាំង។ ក្នុងឆ្នាំ២០២៥នេះ ចិននឹងបន្ថែមមុខរបរថ្មីចំនួន១៧ ទៀត ដូចជា អ្នកគ្រប់គ្រងប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែន អ្នករៀបចំផែនការបង្ហោះដ្រូន អ្នកគ្រប់គ្រងការងារដេគ័រ អ្នកកែច្នៃកាហ្វេជាដើម។
ពេលជួបសំណេះសំណាលជាមួយសិស្សនិស្សិត លោក Xi Jinping ធ្លាប់លើកទឹកចិត្តនិងជូនពរពួកគេថា ៖ «ឥឡូវជាសម័យដែលសម្បូរទៅដោយវីរជន ជាពេលវេលាល្អសម្រាប់យុវជន ។ សង្ឈឹមថាអ្នកទាំងអស់គ្នាមិនខកខានឱកាស មិនខ្ចះខ្ជាយពេលវេលា ។ ជូនពរអ្នកទាំងអស់គ្នាទទួលបានជោគជ័យ ! »
សូមបញ្ជាក់ថា ពីថ្ងៃទី៧ ដល់ថ្ងៃទី ១០ ខែមិថុនា ប្រទេសចិនបានធ្វើការប្រឡងមធ្យមសិក្សាទុតិយភូមិប្រចាំឆ្នាំ២០២៥ ដោយមានសិស្សានុសិស្សជាបេក្ខជនប្រឡងចំនួន ១៣.៣៥ លាននាក់ចូលរួម។
ក្រោមការជំរុញរបស់លោក Xi Jinping ប្រទេសចិនបានខិតខំសម្រេចបាននូវសមភាពនៃវិស័យអប់រំ មិនឱ្យសិស្សណាម្នាក់ចូលរៀនពុំបានដោយសារគ្រួសារជួបនឹងបញ្ហាសេដ្ឋកិច្ចឡើយ គម្លាតការអប់រំរវាងក្រុងនិងជនបទ រវាងតំបន់ រវាងសាលារៀន និងរវាងហ្វូងមនុស្សត្រូវបានកាន់តែបង្រួមតូច ៕


