គ្រូបង្វឹកក្រុមជម្រើសជាតិលោក Koji Gyotoku ដែលមើលឃើញថាកីឡាករអារូបា មានកាយសម្បទារឹងមាំពិសេសតំបន់ប្រយុទ្ធ រហូតបង្កការលំបាកដល់ប្រព័ន្ធការពារកូនក្រុម ប្រាប់អ្នកសារព័ត៌មានថា៖«ទុកពេលឱ្យខ្ញុំ ខ្ញុំនឹងកែប្រែក្រុមកម្ពុជា ឱ្យមានទម្រង់លេងដ៏ត្រឹមត្រូវ។ យើងមានពេលខ្លីពេកក្នុងការប្រមួលផ្តុំក្រុម ស្របពេលការប្រកួតអន្តរជាតិរបស់កម្ពុជា មានតិចតួចក្នុងឆ្នាំ ២០២៥នេះ។ ដើម្បីអភិវឌ្ឍក្រុមមួយបានយើងត្រូវការពេលវេលា»។
ត្រង់ចំណុចនេះ លោក Koji បានលើកឧទាហរណ៍របស់ក្រុមជប៉ុន ដែលទម្រាំអាចក្លាយជាក្រុមខ្លាំង រឹងមាំ រហូតប្រាកដជាក្រុមដែលមានការប្រកួតជែងនៅ World Cup បានសុទ្ធតែត្រូវការពេលវេលាអភិវឌ្ឍយូរ៕
