ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន រួមទាំងម្ចាស់ពានរង្វាន់ Ballon d’Or ៨សម័យ Lionel Messi នឹងដំណើរមកកាន់ប្រទេសសិង្ហបុរី នៅពាក់កណ្ដាល ឆ្នាំ ២០២៦ ដើម្បីប្រកួតមិត្តភាពអន្តរជាតិ។ ក្រុមនេះក៏នឹងលេងការប្រកួតមិត្តភាពនៅប្រទេសឥណ្ឌាក្នុងខែតុលាឆ្នាំនេះផងដែរ។
យោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា ការប្រកួតនេះគឺជាផ្នែកមួយនៃភាពជាដៃគូរយៈពេលមួយឆ្នាំ រវាងសមាគមបាល់ទាត់អាហ្សង់ទីន (AFA) និង សមាគមបាល់ទាត់សិង្ហបុរី HSBC ៕
