ប្រធានក្រុមជម្រើសជាតិកម្ពុជា កាន់ ម៉ូ បានបង្ហោះសារមួយដោយបានបង្ហាញអារម្មណ៍ឈឺចាប់ក្រោយចាញ់២ប្រកួតជាប់គ្នា ក្នុងការប្រកួតមិត្តភាព។ ជាការពិកណាស់កម្ពុជា បានចាញ់វៀតណាម និងអារូបា ដោយលទ្ធផល ២-១ ដូចគ្នា។
យ៉ាងណាមិញ កាន់ ម៉ូ បានបង្ហោះសាររៀបរាប់ថា ៖«ជាពេលវេលាដ៏លំបាកសម្រាប់ពួកយើង។ ចាញ់ វៀតណាម និង អារូបា យើងពិតជាឈឺចាប់ណាស់។ ក្នុងនាមជាក្រុម យើងតែងតែប្រឹងអស់ពីលទ្ធភាព ប៉ុន្តែបើគ្មានផែនការច្បាស់លាស់ទេ ក៏គ្មានជោគជ័យកើតឡើងដែរ»
កាន់ ម៉ូ បន្តថា «ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដល់អ្នកគាំទ្រ និងមានការយោគយល់។ ជំនឿរបស់អ្នកគាំទ្រចំពោះយើងខ្ញុំពិតជាមានសារសំខាន់ខ្លាំង នៅក្នុងកាលៈទេសៈបែបនេះ។ យើងខ្ញុំទទួលខុសត្រូវ រៀនពីបញ្ហា និងបន្តឆ្ពោះទៅមុខជានិច្ច»៕
