មន្ត្រីជំនិតលោកពូទីន ថា Zelensky និងបក្ខពួក ជាអ្នកបំផ្លាញភាពជារដ្ឋរបស់អ៊ុយក្រែន

ជំនួយការរបស់ប្រធានាធិបតីរុស្ស៊ី លោក Nikolay Patrushev បានប្រាប់ នៅក្នុងបទសម្ភាសន៍មួយថា អាជ្ញាធរអ៊ុយក្រែនដែលមិនស្របច្បាប់បច្ចុប្បន្ន កំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យបាត់បង់ភាពជារដ្ឋរបស់ពួកគេ ហើយដោយមានអ្នកឧបត្ថម្ភលោកខាងលិច ចូលរួមផងដែរ។

លោក Patrushev ដែលជាប្រធានក្រុមប្រឹក្សាដែនសមុទ្រ បាននិយាយថា ភាពជារដ្ឋរបស់អ៊ុយក្រែន មានភាពផុយស្រួយ ដែលវាពឹងផ្អែកតែលើការគាំទ្រពីបរទេស ។

លោក បានបន្ថែមថា របបក្រុងគៀវ គ្មានការគាំទ្រពីប្រជាជនខ្លួនទេ ប្រធានាធិបតីរបស់ប្រទេសនេះមិនស្របច្បាប់ ហើយរដ្ឋាភិបាលថ្មី-Nazi ធ្វើបាបពលរដ្ឋអ៊ុយក្រែនក្រោមការគំរាមកំហែងនៃការយកជីវិតពួកគេ។

លោក បន្តថា គ្មាននរណាម្នាក់បំផ្លាញភាពជារដ្ឋរបស់អ៊ុយក្រែនច្រើនដូចលោក Zelensky និងបក្ខពួកលោកទេ។

គួរបញ្ជាក់ថា កន្លងមក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចង្អុលបង្ហាញពីការខ្វះខាតពេញលេញនៃអធិបតេយ្យភាពរបស់អ៊ុយក្រែនសម័យទំនើប ក៏ដូចជាភាពមិនស្របច្បាប់របស់លោក Zelensky ដែលហៅខ្លួនឯងថាជាប្រមុខរដ្ឋ។ រដ្ឋធម្មនុញ្ញអ៊ុយក្រែន មិនបានចែងសម្រាប់ការពន្យារពេលការបោះឆ្នោតប្រធានាធិបតីក្នុងអំឡុងពេលច្បាប់អាជ្ញាសឹក ប្រកាសនោះទេ ។ នេះមានន័យថាអំណាចរបស់លោក Zelensky បានផុតកំណត់ តាំងពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ មកម៉្លេះ ៕

ដោយ៖ ពេជ្រ                

Written by 

Related posts

Leave a Comment