ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ីកំពុងរំលេចនូវទេសចរណ៍ វប្បធម៌ សិល្បៈម៉ាឡេស៊ី និងគោលដៅប្លែកៗ ក្នុងពិធីបុណ្យទន្លេលើកទី9នៅខេត្តតាកែវ

រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ខែមីនា ឆ្នាំ ២០២៥ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ីភ្នំពេញបានចូលរួមក្នុងពិធីបុណ្យទន្លេលើកទី ៩ ឆ្នាំ ២០២៥ ដែលជាវត្តមានលើកទី ១ របស់យើងនៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំដែលបានប្រារព្ធឡើងនៅក្នុងខេត្តតាមដងទន្លេក្នុងប្រទេសកម្ពុជា។

ស្តង់ទេសចរណ៍ម៉ាឡេស៊ី ក៏ទទួលបានកិត្តិយសពី H.E. លោក Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយចូលរួមស្តង់របស់យើង ដើម្បីស្វាគមន៍ការមកដល់របស់សម្តេចមហា បវ ធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងអំឡុងពេល ៣ ថ្ងៃនៃការប្រារព្ធពិធីនេះ ក្រុមប្រឹក្សាផ្សព្វផ្សាត៊យទេសចរណ៍ម៉ាឡេស៊ីកំពុងរំលេចនូវទេសចរណ៍ វប្បធម៌ សិល្បៈម៉ាឡេស៊ី និងគោលដៅប្លែកៗ ជាមួយនឹងការរចនាស្តង់ពិសេសរបស់យើង។ ស្តង់ផ្ទាល់បានបង្ហាញពីសិប្បកម្មជនជាតិដើមភាគតិច រួមជាមួយនឹងស្លាកសញ្ញា VM2026 ផ្លូវការ ម៉ាសកូត និងបទចម្រៀងដែលបង្កើតបរិយាកាសរស់រវើក។

ពិធីបុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ “តម្លៃទន្លេ៖ ការផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ” មានការសម្តែងសិល្បៈ កីឡា បង្ហោះគោម និងកាំជ្រួច ហើយបានទាក់ទាញភ្ញៀវទេសចរជាង ៣០ម៉ឺននាក់ នេះបើយោងតាមក្រសួងទេសចរណ៍កម្ពុជា។

នៅក្នុងឱកាសចូលរួមតាំងពិពរណ៏នៅព្រឹត្តិការណ៏ បុណ្យទន្លេ ខេត្តតាកែវ កាលពីចុងសប្តាហ៏កន្លងទៅ លោកស្រី ពត រ៉ានី ប្រធានផ្នែកទីផ្សារនៃក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី ប្រចាំនៅកម្ពុជា មានប្រសាសន៏ថា ចាប់តាំងពីការបញ្ចប់ការរីករាលដាលជំងឺកូវីដ-១៩ វិស័យទេសចរណ៏បានដំណើរការល្អប្រសើរឡើងវិញ ទាំងទេសចរណ៍ក្នុងស្រុក និងទេសចរទៅក្រៅប្រទេស។

សម្រាប់ភ្ញៀវទេសចរកម្ពុជាទៅកំសាន្តនៅម៉ាឡេស៊ី ក្រោយវិបត្តិកូវីដ ភ្ញៀវទេសចរមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយក្នុងឆ្នាំ២០២៤ កន្លងទៅមានទេសចរជាង៦ម៉ឺននាក់បានទៅកំទស្សនា នៅប្រទេសម៉ាឡេស៊ី។  ចំនួននេះមានការធ្លាក់ចុះតិចតួច ធៀបទៅនឹងពេលមុនវិបត្តិកូវីដ-១៩ គឺឆ្នាំ២០១៩ មានជាង៩ម៉ឺននាក់។ លោកស្រីបានបន្តថា ម៉ាឡេស៊ី បានដាក់ចេញគោលដៅផ្សព្វផ្សាយ«ទស្សនាម៉ាឡេស៊ី ២០២៦ ឬ Visit Malaysia 2026 ដើម្បីទាក់ទាញភ្ញៀវទេសចរពី ពិភពលោក មកទស្សនាប្រទេសម៉ឋឡេសុី ។  ចាប់ពីពេលនេះ រហូតដល់ចុងឆ្នាំ២០២៦ ក្រសួងទេសចរណ៏ម៉ាឡេស៊ី នឹងរៀបចំព្រឹត្តិការណ៏ធំៗនៅជុំវិញប្រទេសម៉ាឡេសុីដើម្បីអោយភ្ញៀវទេសចររីករាយជាមួយនិងដំណើរកំសាន្តរបស់ភ្ញៀវទេសចរណ៍។

នៅក្នុងការចូលរូមផ្សព្វផ្សាយក្នុងកម្មវិធីបុណ្យទន្លេនេះក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេសុីក៏បានអញ្ជើញក្រុមហ៊ុនទេសចរណ៍ R.T.R Travel Service និង ក្រុមហ៊ុនទេសចរណ៍ We Go Travel ចូលរួមផ្សព្វផ្សាយនិងលក់ពីកញ្ចប់សេវាកម្មទៅទស្សនាម៉ាឡេសុី ជូនភ្ញៀវមកទស្សនាផងដែរ។ ក្នុងនោះមានកញ្ចប់សេវាកម្មទេសចរណ៏ពិសេសរយះពេល៣យប់ ៤ថ្ងៃ និង៤យប់ ៥ថ្ងៃ និងកញ្ចប់ទេសចរណ៍ផ្សេងៗទៀត ច្រើនជម្រើសទៅដល់ភ្ញៀវទស្សនា។

ក្នុងនោះផងដែរលោកស្រី ពត រ៉ានី ប្រធានផ្នែកទីផ្សារនៃក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ីប្រចាំនៅកម្ពុជាបានបន្តទៀតថា៖ ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេសុី និងខិតខំចូលរួមរាល់គ្រប់កម្មវិធីដែលរៀបចំដោយក្រសួងទេសចរណ៍ ដើម្បីចូលរួមជួយផ្សព្វផ្សាយ ធ្វើយ៉ាងណាអោយប្រទេសទាំងពីរមានលំហូរភ្ញៀវទេសចរទាំងទៅវិញទៅមក។

សូមជម្រាបថា ដើម្បីជាការរួមចំណែកបង្កើនទេសចរណ៏ទៅមករវាងប្រទេសទាំងពីរ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី កាលពីថ្ងៃទី១៩ ខែកញ្ញា២០២៤ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដើម្បីប្រជាពលរដ្ឋកម្ពុជាអាចប្រើប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធីធនាគារចល័តរបស់ធនាគារមេយប៊ែង (M2U KH) ដើម្បីស្កេន និងទូទាត់ប្រាក់ទៅកាន់ទីតាំងពាណិជ្ជករជាង២លានកន្លែង។ គួរបញ្ជាក់ដែរថា កាលពីឆ្នាំ២០២៤  ប្រទេសម៉ាឡេស៊ីបានទទួលភ្ញៀវទេសចរបរទេសប្រមាណ ៣៨ លាននាក់នៅឆ្នាំ ២០២៤ ក្លាយជាប្រទេសទី១ នៅក្នុងតំបន់អាស៊ាន ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ៕

Written by 

Related posts

Leave a Comment