ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក ជឿថា BRICS កំពុងព្យាយាមស្វែងរកការប្រឆាំងដ៏មានសក្ដានុពលលើអាមេរិក និងចង់ធ្វើឱ្យខូចខាតនៃប្រាក់ដុល្លារ ដែលជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក។

លោក បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា BRICS ជាមូលដ្ឋានមួយក្រុមដែលប្រឆាំងនឹងសហរដ្ឋអាមេរិក។
ទន្ទឹមនោះ លោក ក៏បានបន្ថែមថា យើងនឹងមិនឲ្យនរណាម្នាក់វាយប្រហារប្រាក់ដុល្លារនោះទេ ។
កន្លងមក មេដឹកនាំអាមេរិក បានគំរាមថា នឹងដំឡើងពន្ធ ១០ ភាគរយលើសមាជិក BRICS ដោយហេតុថា សមាជិកក្រុមនេះ ចង់ធ្វើឲ្យប៉ះពាល់ដល់ប្រាក់ដុល្លារ និងធ្វើឲ្យអស់តម្លៃ៕

ដោយ៖ ពេជ្រ