ក្រុមហ៊ូធី ឆ្លៀតតដៃជាមួយអ៊ីស្រាអែលហើយឥឡូវនេះឆ្លៀតវាយប្រហារលើនាវាផ្ទុកយន្តហោះអាមេរិកទៀត

អ្នកនាំពាក្យរបស់កងកម្លាំងប្រដាប់អាវុធរបស់ក្រុម លោក Yahya Sarea បាននិយាយថា ក្រុមហ៊ូធី មកពីចលនាឧទ្ទាម Yemeni Ansar Allah ធ្វើការវាយប្រហារនាវាផ្ទុកយន្តហោះអាមេរិក USS Harry Truman នៅសមុទ្រក្រហម ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ។

លោក Sarea បានប្រាប់ឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធយេម៉ែន បង្កើនការវាយប្រហារលើសត្រូវនៅសមុទ្រក្រហម រួមទាំងនាវាផ្ទុកយន្តហោះ USS Harry Truman និងនាវាអមដំណើរផ្សេងទៀត ផងដែរ។

យោងតាមអ្នកនាំពាក្យរូបនេះ បានបន្ថែមថា ប្រតិបត្តិការនេះសំរេចគោលដៅដោយជោគជ័យ។ ទោះបីជាយ៉ាងណាក៏ដោយ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក មិនទាន់ធ្វើការអត្ថាធិប្បាយអំពីការវាយប្រហារនេះ នៅឡើយទេ។

គួរបញ្ជាក់ថា នៅថ្ងៃទី ១៥ ខែមីនា សហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើការវាយប្រហារទ្រង់ទ្រាយធំលើមូលដ្ឋានរបស់ក្រុមហ៊ូធី ក្នុងប្រទេសយេម៉ែន តាមបញ្ជាពីលោក Trump ។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក អះអាងថា គោលដៅគឺដើម្បីការពារផលប្រយោជន៍អាមេរិក និងស្តារសេរីភាពនៃការធ្វើនាវាចរណ៍៕

ដោយ៖ ពេជ្រ     

Written by 

Related posts

Leave a Comment