ក្រុមជម្រើសជាតិកម្ពុជា នឹងវិលត្រលប់មកដល់មាតុភូមិវិញ នាវេលាម៉ោង ៤ ៖៣០នាទី រសៀលនេះ បន្ទាប់ការប្រកួតចាញ់ក្រុមជម្រើសជាតិវៀតណាម ដោយលទ្ធផល ២-១ ក្នុងជំនួបមិត្តភាពអន្តរជាតិនៅកីឡដ្ឋាន Gò Đậu, ខេត្ត Binh Duong ប្រទេសវៀតណាម។
ការវិលត្រលប់មកវិញរបស់ក្រុមគោព្រៃកម្ពុជា គឺដើម្បីត្រៀមខ្លួនប្រកួតជាមួយនឹងអារូបា នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ នាពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង៧៖៣០នាទីយប់៕
