ខ្សែប្រយុទ្ធ Erling Haaland របស់ក្លិប Manchester City បានបំបែកកំណត់ត្រាចាស់របស់ខ្សែប្រយុទ្ធដូចគ្នា Alan Shearer ដែលរកបានគ្រាប់ទី១០០ ពីការចូលលេង ៩៤ប្រកួត ក្នុងលីគកំពូលអង់គ្លេស Premier League ។
ក្នុងចំណោម ១០០គ្រាប់ក្នុងលីគនេះរបស់ Haaland គឺរាប់បញ្ចូលទាំងស៊ុតខ្លួនឯង ៨៤គ្រាប់ និងបោះបាល់ឱ្យមិត្តរួមក្រុមស៊ុត ១៦គ្រាប់។ នេះមានន័យថា កីឡាករអន្តរន័រវែសរូបនេះ បានបំបែកកំណត់ត្រាចាស់របស់ Alan Shearer អតីតកីឡាករក្លិបសារិកាព្រៃ Newcastle United ដែលរកបាន ១០០គ្រាប់ ពីការចូលលេងចំនួន ១០០ប្រកួត។
១គ្រាប់ដោយបាល់ ១១ម៉ែត្រនៅកីឡដ្ឋាន Etihad កាលពីម្សិលមិញ Man City បញ្ចប់ក្នុងលទ្ធផល ២-២ ទល់នឹង Brighton នាំឲ្យ Haaland រកបាន ១១៩គ្រាប់ ពីការចូលលេង ១៣៧ប្រកួតគ្រប់កម្មវិធីរបស់មេឃខៀវ ស្ថិតក្រោមការដឹកនាំដោយលោក Pep Guardiola គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២២៕
