អ្នកគ្រប់គ្រងទូទៅក្លិបព្រះខ័នរាជស្វាយរៀងត្រូវបានអញ្ជើញជាវាគ្មិនពិសេសនៅក្នុងសន្និសីទ World Football Summit ទីក្រុង Hong Kong 2025

អ្នកគ្រប់គ្រងទូទៅរបស់ក្លិបព្រះខ័នរាជស្វាយរៀង​លោក Christopher Grant ត្រូវបានអញ្ជើញជាវាគ្មិនពិសេសនៅក្នុងសន្និសីទ World Football Summit ទីក្រុង Hong Kong 2025។

លើវេទិកាលោកបានជជែកពីប្រធានបទ “ការចាប់ផ្ដើមពីកម្រិតសូន្យរហូតដល់កម្រិតពិភពលោក៖ ការអភិវឌ្ឍកីឡាករអាស៊ីនាពេលអនាគតឲ្យស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍកីឡាករអន្តរជាតិ” ដោយបង្ហាញពីអត្ថប្រយោជន៍នៃការវិនិយោគលើការអភិវឌ្ឍកីឡាករហើយជះឥទ្ធិពលដល់យុវជនអាស៊ីជំនាន់ក្រោយ។

ការអញ្ជើញជាវាគ្មិននេះ មិនត្រឹមតែបញ្ជាក់ឲ្យឃើញពីការទទួលស្គាល់នូវសមិទ្ធិផលកន្លងទៅរបស់ក្លិបព្រះខ័នរាជស្វាយរៀងប៉ុណ្ណោះទេ ប៉ុន្តែគឺជាប្រវត្តិសាស្ត្រមួយសម្រាប់បាល់ទាត់កម្ពុជា ដែលបានរះឡើងក្នុងវេទិកាអន្តរជាតិជាមួយថ្នាក់ដឹកនាំកំពូលបាល់ទាត់ល្បីៗជុំវិញពិភពលោក។

World Football Summit គឺជាស្ថាប័នអន្តរជាតិដ៏លេចធ្លោមួយ ដែលភ្ជាប់ និងជម្រុញឲ្យវិស័យបាល់ទាត់ទូទាំងពិភពលោករីកចម្រើន តាមរយៈព្រឹត្តិការណ៍បណ្ដុំទៅដោយអ្នកជំនាញ ពោរពេញដោយបទពិសោធន៍វិជ្ជាជីវៈ និងផែនការយុទ្ធសាស្រ្តច្បាស់លាស់ក្នុងការអភិវឌ្ឍវិស័យបាល់ទាត់៕

Written by 

Related posts

Leave a Comment