ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា បានបន្តប្រកួតចាញ់ មីយ៉ាន់ម៉ា ដោយលទ្ធផល ៤-១ សម្រាប់ការប្រកួតចុងក្រោយពូល B ក្នុងការប្រកួតពានរង្វាន់ CFA INTERNATIONAL MEN’S FUTSAL TOURNAMENT នាទីលាន Shijiazhuang College Sports Venue ប្រទេសចិន។
ឆ្លងកាត់៣ប្រកួតកន្លងមកកម្ពុជា ចាញ់ទាំង៣ប្រកួត គឺចាញ់ ឥណ្ឌូនេស៊ី ៥-១ និងចាញ់នូវែលសេឡង់ ដោយលទ្ធផល ៥-២ និងឈរបាតតារាងក្នុងពូល B ដោយគ្មានពិន្ទុរាប។
សូមជម្រាបថា ការប្រកួតនេះមាន ៨ប្រទេសចូលរួមប្រកួតប្រជែង រួមមានប្រទេសម្ចាស់ផ្ទះ ចិន ដាណឺម៉ាក អារ៉ាប់រួម ញ៉ូហ្សេឡង់ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី កម្ពុជា ៕
