Mbappe ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិបារាំង ត្រៀមប្រកួត Nations League វគ្គ៨ក្រុម​ទល់នឹងក្រូអាត

គ្រូបង្វឹកលោក Didier Deschamps បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា Kylian Mbappe ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិបារាំងជាលើកដំបូងចាប់តាំងពីខែកញ្ញាឆ្នាំមុន ដើម្បីប្រឈមមុខនឹងក្រុមក្រូអាតក្នុងការប្រកួត Nations League វគ្គ ១/៤ ផ្តាច់ព្រ័ត្រ។

ខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំ​លេងបាន ៨៦ ប្រកួត ប៉ុន្តែមិនត្រូវបានបញ្ចូលក្នុងក្រុមសម្រាប់ការប្រកួត Nations League របស់ពួកគេក្នុងខែតុលា និងវិច្ឆិកាទេ បន្ទាប់ពីចុះហត្ថលេខាជាមួយ Real Madrid កាលពីខែកក្កដា។

លោក Deschamps បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ខ្ញុំបានពិភាក្សាជាមួយគាត់(Mbappe)។ ខ្ញុំអាចបញ្ជាក់នូវអ្វីដែលខ្ញុំបានប្រាប់អ្នកកាលពីប៉ុន្មានសប្តាហ៍មុន Mbappe នឹងក្លាយជាប្រធានក្រុមរបស់យើង” ។

បារាំង​នឹង​ប្រកួត​ជើង​ទី​មួយ​នៅកីឡដ្ឋាន​ Split នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ​ជាមួយ​នឹង​ការ​ប្រកួតជើងទី២​នៅ​កីឡដ្ឋាន Stade de France នៅ​ថ្ងៃ​ទី ២៣ ខែ​មីនា៕

Written by 

Related posts

Leave a Comment