រាល់ការ ស្ថាបនា ផ្លូវរួមទាំងទឹកស្អាត បណ្តាញទឹក ស្អាត ទឹកកខ្វក់ សុំពន្លឿន អោយហើយ មុនចូលឆ្នាំខ្មែរខាងមុខ

បន្ទាយមានជ័យ ៖ បើយោងតាមការណែនាំចង្អុលបង្ហាញ របស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សុំជំរុញដល់បណ្តាក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវបណ្ដាញលូរំដោះទឹកភ្លៀងនិងក្រុមហ៊ុនទឹកស្អាត ដែលកំពុងឈូសឆាយកាយរៀបចំ បណ្ដាញថ្មីក្នុងក្រុងសិរីសោភ័ណសុំពន្លឿន ឲ្យរួចរាល់មុនពេលចូលឆ្នាំខ្មែរខាងមុខនេះ ។ ក្នុងនោះផងដែរ នាល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ លោកឃ្លោកលួចអភិបាលរងខេត្ត និងមន្ត្រីសាលាក្រុងសេរីសោភ័ណ បានចុះពិនិត្យនូវការស្ថាបនាផ្លូវ ក្រុមរៀបចំបណ្ដាញលូរំដោះទឹកភ្លៀង និងក្រុមហ៊ុនទឹកស្អាត កំពុងរៀបចំបណ្ដាញទឹកថ្មី។

លោកឃ្លោក នួយ អភិបាលរងខេត្តបានមានប្រសាសន៍ថា ដើម្បីឲ្យទីប្រជុំជន ពិសេសក្រុងសិរីសោភ័ណ មានសោភ័ណភាពស្រស់ស្អាតបរិស្ថានល្អ គឺតម្រូវឲ្យយើងទាំងអស់គ្នា ចូលរួមធ្វើយ៉ាងណាឱ្យទីក្រុងស្អាតមានអនាម័យ បរិស្ថានល្អ មានសុខុមាល ភាពកាន់តែល្អប្រសើរដូច្នេះ ក្នុងនាមជារដ្ឋបាលខេត្តបន្ទាយមានជ័យ សុំជំរុញបណ្តាញក្រុមហ៊ុនម៉ៅការ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ឲ្យបានរួចរាល់មុនចូលឆ្នាំខ្មែរខាងមុខនេះ។

លោកបានបន្តថា សុំឲ្យបណ្ដាក្រុមហ៊ុនទាំងអស់ មេត្តាសហការគ្នាធ្វើការឈូសឆាយឬកាប់ដីកន្លងមកយើងសង្កេតឃើញថាអស់លោកក្រុមហ៊ុននីមួយៗ មិនមានការសហការធ្វើឲ្យស្របគ្នានោះទេនិយាយជារួមគឺធ្វើម្តងម្នាក់ កាយលុបៗ បណ្ដាលឲ្យមានការយឺតយ៉ាវនៃការសាងសង់ រៀបចំបណ្ដាញលូរំដោះទឹកភ្លៀងនិងរៀបចំបណ្ដាញទឹកស្អាត៕

Written by 

Related posts

Leave a Comment