មេដឹកនាំបេឡារុស្ស ថា Zelensky មិនហ៊ានរៀបចំការបោះឆ្នោតទេ ព្រោះខ្លាចចាញ់

ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បាននិយាយថា លោក Vladimir Zelensky នឹងបាត់បង់តំណែងភ្លាមៗ បើមានការរៀបចំការបោះឆ្នោតដ៏មានសក្តានុពលមួយនៅអ៊ុយក្រែន។

មេដឹកនាំបេឡារុស្ស បានលើកឡើងបែបនេះ ក្នុងបទសម្ភាសន៍មួយ  ដោយសំដៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិកថា លោក Zelensky មានភាគរយតិចណាស់ក្នុងការទទួលជ័យជម្នះ។

ការលើកឡើងរបស់មេដឹកនាំរូបនេះ កើតឡើងបន្ទាប់ពី មានការអំពាវនាវពីបណ្ដាប្រទេសធំៗ ជាពិសេសអាមេរិក ដែលស្នើឲ្យមានការរៀបចំការបោះឆ្នោតថ្មីមួយនៅអ៊ុយក្រែន ដើម្បីឈានដល់ការបញ្ចប់សង្គ្រាម។

គួរបញ្ជាក់ថា អាណត្តិរបស់លោក Zelensky ត្រូវបានបញ្ចប់ ចាប់តាំងពីឆ្នាំមុនមក ប៉ុន្តែដោយសារតែសង្គ្រាមយាយី ទើបអ៊ុយក្រែន ពិបាកក្នុងការរៀបចំការបោះឆ្នោត៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment