លោក Donald Trump បាននិយាយថា លោក គ្រោងនឹងដាក់សម្ពាធលើទំនិញពីប្រទេសចិនជាមួយនឹងពន្ធថ្មីបន្ថែម ១០ ភាគរយ ដែលជាការប្រកាសចុងក្រោយបំផុត នៅក្នុងការប្រកួតប្រជែងពាណិជ្ជកម្មដែលកំពុងកើនឡើងជាលំដាប់របស់ប្រធានាធិបតីអាមេរិក រូបនេះ។

ការនាំចូលពីប្រទេសចិន ប្រឈមនឹងពន្ធ ២៥ ភាគរយរួចហើយ ដែលលោក Trump ប្រកាស ហើយចូលជាធរមាន កាលពីដើមខែនេះ ។
លោក Trump ក៏បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា លោក មានបំណងបន្តឆ្ពោះទៅមុខជាមួយនឹងការគម្រាមកំហែងពន្ធ ២៥ ភាគរយ លើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក ដែលគ្រោងនឹងចូលជាធរមាន នៅថ្ងៃទី ៤ ខែមីនា ខាងមុខនេះ។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក បានកើតឡើងនៅពេលដែលមន្ត្រីមកពីម៉ិកស៊ិក និងកាណាដា ស្ថិតនៅក្នុងទីក្រុងវ៉ាស៊ីនតោន សម្រាប់ការពិភាក្សាក្នុងគោលបំណងឆ្ពោះទៅរកផែនការពន្ធនេះ ៕

ដោយ៖ ពេជ្រ