ឃាត់​កប៉ាល់​ចិនមួយគ្រឿង ក្រោយលួចកាត់ផ្ដាច់ខ្សែកាបទូរគមនាគមន៍ក្រោមសមុទ្រតៃវ៉ាន់

ឆ្មាំសមុទ្រ បានឲ្យដឹងថា តៃវ៉ាន់ ចាប់ឃាត់កប៉ាល់ដឹកទំនិញចិនមួយគ្រឿង នៅថ្ងៃអង្គារនេះ បន្ទាប់ពីកាត់ខ្សែកាបទូរគមនាគមន៍ក្រោមសមុទ្ររបស់កោះ។

ឆ្មាំឆ្នេរសមុទ្រ បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កប៉ាល់ចិន Togolese Hongtai ត្រូវយកទៅតៃវ៉ាន់ ហើយករណីនេះ កំពុងដោះស្រាយដោយអនុលោមតាមគោលការណ៍កម្រិតសន្តិសុខជាតិ ។

ទន្ទឹមនោះ យោងតាម ក្រសួងកិច្ចការឌីជីថល បញ្ជាក់ថា ភ្នាក់ងារទូរគមនាគមន៍ Chunghwa របស់តៃវ៉ាន់ ជូនដំណឹងអំពីខ្សែរវាងកោះ Penghu ដែលជាក្រុមកោះយុទ្ធសាស្ត្រនៅច្រកសមុទ្រតៃវ៉ាន់ដ៏រសើប ត្រូវបានផ្តាច់ កាលពីព្រឹកថ្ងៃអង្គារ។

ឆ្មាំសមុទ្រ បានបន្ថែមថា នេះជាការកាត់ខ្សែកាបក្រោមសមុទ្រ គឺជាការបំផ្លិចបំផ្លាញដោយចេតនា ហើយមូលហេតុផ្សេងពីនេះនឹងត្រូវស៊ើបអង្កេតបន្ថែមទៀត ។

គួរបញ្ជាក់ថា កប៉ាល់ បង្កហេតុ ត្រូវបានគេបញ្ជាក់ថា បើកបរដោយជនជាតិចិនចំនួន ៨ នាក់ ដែលជាកម្មសិទ្ធិផ្ទាល់របស់ប្រទេសចិន ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment