នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ក្រោមអធិបតី លោក ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និង លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញបើកការដ្ឋានជួសជុលស្ដារឡើងវិញ ផ្លូវក្រាលកៅស៊ូពីរជាន់ DBST មួយខ្សែ ទទឹង ៧ម៉ែត្រ ប្រវែង ២៥០០ម៉ែត្រ ទទីង៨ម ចាប់ពីភូមិតាឡូង ឃុំកំពែង ស្រុកព្រៃកប្បាស រហូតដល់ភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ។

លោក វ៉ី សំណាង អភិបាលខេត្ត ក៏បានអំពាវនាវដល់ អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាផ្លូវគ្រប់ប្រភេទ ដែលស្ថាបនាឡើងដោយ អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ ឱ្យបានល្អ ធានាបាននូវគុណភាព និងប្រើបានយូរ ហើយក្នុងនោះដែរ សូមបងប្អូនប្រជាពលរដ្ឋ សូមកុំសាងសង់សំណង់ផ្សេងៗ រំលោភដីចំណីផ្លូវ និងកុំដឹកជញ្ជូនលើសទម្ងន់ដែលច្បាប់បានកំណត់ ដើម្បីភូមិឃុំយើងស្អាត មានផ្លូវល្អសម្រាប់ធ្វើដំណើរបានងាយស្រួលហើយ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ហើយផ្លូវមួយខ្សែនេះ និងបម្រើផលប្រយោជន៍យ៉ាងច្រើន ដល់បងប្អូនប្រជាពលរដ្ឋ ដឹកកសិផលយកទៅលក់លើទីផ្សារ បានឆាប់រហ័ស និងងាយស្រួលផងដែរ ។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ បានសម្តែងក្តីសប្បាយរីករាយជាមួយនឹងសមទ្ធិផលថ្មី ដោយទទួលបានផ្លូវក្រាលកៅស៊ូពីរជាន់ DBST ប្រវែង ២៥០០ម៉ែត្រ សម្រាប់សម្រួលដល់ពួកគាត់បានធ្វើដំណើរកាន់តែមានភាពងាយស្រួលជាងមុន ៕ត្រាំកក់


