ក្រុមព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាងលីគកំពូលកម្ពុជា នៅសប្តាហ៍ទី២៣ ក្រោយឈ្នះបឹងកេត ១-០ កាលពីម្សិលមិញ ក្នុងដំណាក់កាលទី២ វគ្គ ៦ក្រុម ដែលមានពិន្ទុលើសភ្នំពេញក្រោន ៤ពិន្ទុប៉ុណ្ណោះ។
សម្រាប់ក្រុមដែលឡើងទៅជុំបន្ទាប់ រួមមាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា អង្គរថាយហ្គឺរ ណាហ្គាវើលដ៍ និងបឹងកេត ត្រូវប្រកួតគ្នាដើម្បីដណ្ដើមជើងឯក។
សូមជម្រាបថា គិតត្រឹមសប្ដាហ៍ទី២៣នេះ ព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាងលីគកំពូលកម្ពុជា ដោយមាន៥៥ពិន្ទុ ខណៈភ្នំពេញក្រោន មាន៥១ពិន្ទុ និងវិសាខា ឈរលេខ៣មាន៤៧ពិន្ទុ ក្រោយឆ្លងកាត២១ប្រកួតដូចគ្នា៕
