អតីតខ្សែប្រយុទ្ធ Arsenal និង Manchester United លោក Robin van Persie ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ Feyenoord ។
បុរសវ័យ៤១ឆ្នាំរូបនេះបានចុះកិច្ចសន្យាដឹកនាំ Feyenoord រហូតដល់ឆ្នាំ ២០២៧ ។ Van Persie ក៏ជាជំនួយការគ្រូបង្វឹកនៅ Feyenoord ក្រោមការដឹកនាំរបស់ លោក Dick Advocaat ផងដែរ។
Feyenoord ស្ថិតកំពុងស្ថិតនៅលេខរៀងទី ៣ ក្នុងតារាងលីគកំពូលហូឡង និងតាមពីក្រោយក្រុម Ajax ចំនួន១១ពិន្ទុ។ ក្លិប Feyenoord ទើបបានបណ្តេញលោក Dane Brian Priske ចេញពីតំណែងកាលពីសប្តាហ៍មុន បន្ទាប់ពីដឹកនាំឈ្នះតែមួយប្រកួតប៉ុណ្ណោះក្នុងការប្រកួតលីកចំនួនប្រាំមួយ៕
