គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បានសម្ដែងការបាត់ទឹកចិត្តខ្លាំងនៅមុនការប្រកួត Champions League ជើងទីពីរទល់នឹងក្រុម Real Madrid យប់នេះ ដោយលោកបានសារភាពថា ក្រុមរបស់លោកមានសង្ឃឹមតែ ១%” ប៉ុណ្ណោះក្នុងការយកឈ្នះលើក្រុមការពារតំណែងជើងឯក។
ការប្រកួតនៅកីឡដ្ឋាន Etihad ក្នុងប្រទេសអង់គ្លេស ក្រុមម្ចាស់ផ្ទះបានធ្វើឱ្យភ្លាត់ស្នៀតចាញ់ក្នុងលទ្ធផល ៣-២ ក្នុងវគ្គ Playoff ជើងទី១ ហាក់ធ្វើឲ្យ Man City មានស្ដួចស្ដើងក្នុងការប្រជែងឱកាសឡើងទៅវគ្គ១៦ ពាន UCL។
លោក Guardiola បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា “ភាគតរយឈ្នះនៅ Bernabéu ក្នុងកាលៈទេសៈដែលយើងបានចាញ់ ៣-២។ អ្នករាល់គ្នាដឹងហើយថា ប្រសិនបើអ្នកសួរមុនការប្រកួត អំពីភាគរយដែលអាចឡើងទៅវគ្គបន្ត ខ្ញុំមិនដឹងទេ ពួកយើងយើងមកដល់ទីនេះ គឺមានក្ដីសង្ឃឹមតែ 1% ប៉ុណ្ណោះ ខ្ញុំមិនដឹងអ្វីទេ៕
