ខ្សែការពារ Real  ម្នាក់ប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់ ជុំវិញរឿង​ការចែកចាយវីដេអូអាសអាភាស

Raul Asencio ខ្សែការពារកណ្តាល Real Madrid វ័យ ២១ ឆ្នាំកំពុងត្រូវបានស៊ើបអង្កេតជាមួយកីឡាករបីនាក់ផ្សេងទៀតទាក់ទងនឹងការចោទប្រកាន់​ពីបទ​ចែកចាយវីដេអូ​អាសអាភាស ដែលម្នាក់ត្រូវបានគេរាយការណ៍ថាពាក់ព័ន្ធនឹងអនីតិជន។

នៅថ្ងៃទី ១៣ ខែកុម្ភៈ តុលាការអេស្ប៉ាញបានច្រានចោលសំណើសុំទម្លាក់ការស៊ើបអង្កេតលើកីឡាករ Raul Asencio ។ នេះមានន័យថា ​កីឡាករអាចត្រូវបានកាត់ទោស និងនាំយកទៅតុលាការ ប្រសិនបើរកឃើញថាមានកំហុស ។ នេះបើយោងតាមសារព័ត៌មាន ​​The Athletic។

ករណីដែលបានចាប់ផ្តើមនៅរដូវក្តៅឆ្នាំ ២០២៣ ឃើញ Asencio និងកីឡាករ Real Madrid បីនាក់ផ្សេងទៀត Ferran Ruiz ​វ័យ២១, Juan Rodriguez វ័យ២២ និង Andres Garcia វ័យ២១ ដែលត្រូវបានចោទប្រកាន់ពីបទចែករំលែកវីដេអូរអាសអាភាសតាមរយៈ WhatsApp ។ ប៉ូលិស​បាន​បង្ហាញ​ថា ស្ត្រី​ម្នាក់​ក្នុង​ចំណោម​អ្នក​ថត​វីដេអូ​នោះ​មាន​អាយុ​ក្រោម ១៦ ឆ្នាំ​នៅ​ពេល​នោះ។

អាជ្ញាធរបានចាប់ខ្លួន Ruiz, Rodriguez និង Garcia ក្នុងខែកញ្ញា ឆ្នាំ ២០២៣ ដោយដំបូងកំណត់អត្តសញ្ញាណ Asencio ជាសាក្សី។ ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពរបស់គាត់ក្រោយមកបានផ្លាស់ប្តូរទៅជាជនសង្ស័យ ដោយជំរុញឱ្យមានការស៊ើបអង្កេតបន្ថែមទៀត។

ជុំវិញបញ្ហានេះ Real Madrid មិនទាន់ចេញការអត្ថាធិប្បាយជាផ្លូវការនៅឡើយទេ ដោយគ្រាន់តែកត់សម្គាល់នៅលើគេហទំព័ររបស់ពួកគេថា ​កីឡាករនេះលេងក្រុម B ម្នាក់ និងបីនាក់មកពីក្រុម C ត្រូវបានប៉ូលីសសាកសួរពាក់ព័ន្ធនឹងការចែកចាយវីដេអូ​អាសអាភាស៕

Written by 

Related posts

Leave a Comment