បន្ទាយមានជ័យ ៖នៅមុននេះបន្តិច សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន ជនដៃដល់ ជនជាតិ ចិន ៣នាក់ ខ្មែរ១នាក់ នៅំណុចភូមិ កូនដំរី សង្កាត់និម្មិត ក្រុង ប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនដៃដល់ទាំងនេះ ពាក់ ព័ន្ធ ធ្វើសកម្មភាពយកកាំភ្លើង AK47 ទៅបាញ់គំរាម គូរទំនាស់ នៅ មជ្ឈមណ្ឌល រតនៈសម្បត្តិ នៅរសៀលថ្ងៃទី១៤ កុម្ភៈ ២០២៥ ។
បច្ចុប្បន្ន សមត្ថកិច្ច នគរ បាល ខេត្ត បន្ទាយ មានជ័យ កំពុង រៀបចំ ឯកសារ ប្រគល់ ជនសង្ស័យ ទាំងនេះ មក ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ៕



