សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានភ្លាមៗក្រោយធ្វើសកម្មភាពលួចម៉ូតូនៅស្រុកបាទី

លោកវរសេនីយ៍ឯកឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទីបានអោយដឹងថា បន្ទាប់ពីមានករណីលួចយកម៉ូតូ កម្លាំងនគរបាលបានធ្វើការស្ទាក់ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបានភ្លាមៗ ខណដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០៩ និង ០០ នាទីនៅឃុំក្រាំងលាវ ស្រុកបាទី។

លោកបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ  កម្លាំងជំនាញនគរបាលស្រុកបាទី បានបើកប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យដែលជាមុខសញ្ញាជាប់ពាក់ព័ន្ធ ហើយឃាត់ខ្លួនបានជាបន្តបន្ទាប់ ទាំងជនដៃដល់លួចម៉ូតូ និងអ្នកទទួលផលចោរកម្ម។

លោកបន្ថែមថា ជនសង្ស័យពាក់ព័ន្ធមានប្រុសស្រីចំនួន ១០នាក់ត្រូវបានឃាត់ខ្លួនរួមមាន៖  ទី១/.ឈ្មោះ នូ រ៉ង ហៅរ៉ង ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិថ្មី ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ទី២/.ឈ្មោះ យួន ធារ៉ា ហៅរ៉ា ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិស្រីគ្រងរាជ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ទី៣/.ឈ្មោះ ស្រេង តុងអេង ហៅអេង ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ទី៤/.ឈ្មោះ ស្រេង ពិសិដ្ឋ ហៅសិត ភេទប្រុស អាយុ ៤៦ឆ្នាំ នៅភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពងស្ពឺ ទី៥/.ឈ្មោះ ស្មាន យូ ហៅយូ ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទី៦/.ឈ្មោះ គាំ បញ្ញា ហៅញ៉ា ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទី៧/.ឈ្មោះ ផាត វាសនា ហៅរស់ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទី៨/.ឈ្មោះ ណាប សំណាង ហៅខ្លឹម ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ទី៩/.ឈ្មោះ ទូច ម៉ាស្សា ហៅ សា ភេទស្រី អាយុ ១៧ឆ្នាំ នៅភូមិក្រាំងដូង ឃុំបន្ទាយមាស ស្រុកបន្ទាយមាស ខេត្តកំពត ទី១០/.ឈ្មោះ នន់ ស្រីមាស ហៅម៉ៃ ភេទស្រី អាយុ ១៨ឆ្នាំ នៅភូមិត្រាយត្រក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

 សម្រាប់វត្ថុតាងដកហូតបានរួមមាន៖  ម៉ូតូ៣គ្រឿងនឹងរថយន្ត១គ្រឿងយកមករក្សាទុកនៅអធិការដ្ឋានស្រុកដើម្បីចាត់ការបន្ត។  ជនសង្ស័យក៏បានសារភាពថាក្រុមគេពិតជាបានសហការគ្នាដើម្បីធ្វើសកម្មភាពលួចនឹងទិញលក់ម៉ូតូពិតប្រាកដមែន។ 

 លោកវរសេនីយ៍សែម សុជាតិ នាយការិយាល័ព្រហ្មទណ្ទកំរិតធ្ងន់ខេត្តបានអោយដឹងថាក្រុមជនសង្ស័យនឹងវត្ថុតាងកំលាំងជំនាញយើងនឹងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកាត់ទោសទៅតាមច្បាប់នៅថ្ងៃទី១៥  ២  ២០២៥នេះ៕ត្រាំកក់

Written by 

Related posts

Leave a Comment