ប្រមុខរដ្ឋ អ្នកការទូត និងមន្ត្រីការពារជាតិមកពីជុំវិញពិភពលោកបានប្រមូលផ្តុំគ្នាក្នុងប្រទេសអាល្លឺម៉ង់សម្រាប់សន្និសីទសន្តិសុខប្រចាំឆ្នាំនៅទីក្រុង Munich ។ នៅទីនោះអនុប្រធានាធិបតីអាមេរិក លោក JD Vance បានថ្លែងទៅកាន់ក្រុមមន្ត្រីជាន់ខ្ពស់ដែលចូលរួមក្នុងសន្និសិទនោះកាលពីថ្ងៃសុក្រថា សង្រ្គាមនៅអ៊ុយក្រែនអាចនឹងត្រូវបញ្ចប់នាពេលឆាប់ៗនេះ។

លោក Vance បាននិយាយថា រដ្ឋបាល Trump មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសន្តិសុខអឺរ៉ុប ហើយជឿជាក់ថា យើងអាចឈានទៅដល់ការដោះស្រាយសមហេតុផលរវាងរុស្ស៊ី និងអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក៏បានថ្លែងនៅឯកន្លែងសន្និសីទផ្សេងទៀត ដោយលើកទ្បើងពីលក្ខខណ្ឌរបស់លោកសម្រាប់កិច្ចចរចាសន្តិភាពនោះ។ លោកបានបញ្ជាក់ជាថ្មីថា ការចរចានឹងមិនប្រព្រឹត្តទៅដោយគ្មានការចូលរួមពីអ៊ុយក្រែននោះឡើយ។
លោក Zelenskyy អះអាងថា លោកនឹងពិចារណាកិច្ចពិភាក្សាជាមួយ បុរសជនជាតិរុស្សីតែម្នាក់គឺលោកប្រធានាធិបតី Vladimir Putin ។ លោកបានបន្ថែមថា លោកនឹងជួបជាមួយលោក ពូទីន បន្ទាប់ពីពួកគេបានបង្កើតផែនការរួមមួយ ដើម្បីបញ្ឈប់សង្គ្រាមជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំអឺរ៉ុប។
កត់សម្គាល់នៅពេលនោះថា លោក Vance បានប្រើសុន្ទរកថារបស់គាត់ភាគច្រើនដើម្បីថ្លែងការរិះគន់របស់មេដឹកនាំអឺរ៉ុបចំពោះការរឹតត្បិតការនិយាយដោយសេរី និងការមិនអើពើនឹងចលនាប្រជានិយមដែលកំពុងរីករាលដាលពាសពេញទ្វីប៕

ដោយ៖ ពេជ្រ