លោក ដូណាល់ ត្រាំ ប្រកាសថា លោកគ្រោងនឹងដំឡើងពន្ធលើរថយន្តនាំចូលចាប់ពីថ្ងៃទី ២ ខែមេសា។ លោក បានធ្វើសេចក្តីប្រកាសបែបនេះទៅកាន់អ្នកសារព័ត៌មានកាលពីម្សិលមិញនៅក្នុងការិយាល័យ Oval។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីប្រទេសដែលទំនងជានឹងទទួលរងផលប៉ះពាល់ ឬតម្លៃពន្ធប៉ុន្មាននោះទេ។
គួរំលឹកថា លោក Trumpបានណែនាំម្តងហើយម្តងទៀតថាគាត់អាចដាក់ពន្ធលើរថយន្តនាំចូល ខណដែលលោកលើកទ្បើងថា ការយកតម្លៃពន្ធទាបវាអយុត្តិធម៌ណាស់ និងកំពុងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មរថយន្តរបស់សហរដ្ឋអាមេរិក៕

ដោយ៖ ពេជ្រ