សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យវាយសម្លាប់គូរស្នេហ៍នៅខេត្តតាកែវ

ភ្នំពេញ ៖ ស្រ្តីម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពីត្រូវ បុរសជាគូស្នេហ៍ វាយសម្លាប់ យ៉ាងព្រៃផ្សៃ ហើយបានរត់គេចខ្លួនបន្ទាប់ពីធ្វើសកម្មភាព។ យ៉ាងណាក៏ដោយសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រង់ចំណុច ភូមិត្រពាំងខ្លូត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនសង្ស័យឈ្មោះ ភុំ បុត្រ អាយុ៤៥ឆ្នាំ ខណដែលជនសង្ស័យក៏បានសារភាពថា ថ្ងៃកើតហេតុខ្លួនបានទៅរួមរ័ក្សជាមួយជនរងគ្រោះ បន្ទាប់មកជនរងគ្រោះបានដឹងថា ខ្លួនមានប្រពន្ធ ទើបឈានដល់ការឈ្លោះប្រកែកគ្នា។ បន្ទាប់មកខ្លួនបានយកដំបងវាយទៅលើជនរងគ្រោះបណ្តាលស្លាប់ភ្លាមៗ រួចខ្លួនប្រមូលយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ រត់គេចខ្លួនតែម្តង៕




Written by 

Related posts

Leave a Comment