CPL សប្ដាហ៍ទី៧ ល្ងាចនេះ ​អឹម អូ អាយ​ ប៉ះទ័ព​ ​និង​ អាយ អេស ​អាយ ​ជួប ឡាយហ្វ

ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦បានឈានចូលសប្ដាហ៍ទី៧ ហើយ ដោយនៅថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥នេះ មាន២គូលើទីលាន២ផ្សេងគ្នា ដូចជា អឹម អូ អាយ កំពង់ដេវ៉ា ប៉ះកងយោធពលខេមរភូមិន្ទ(ទ័ព) នៅកីឡដ្ឋានព្រិនដស៍ ខណៈអាយ អេស អាយ ដង្កោសែនជ័យ ជួប ឡាយហ្វ ខេត្តព្រះសីហនុ នៅកីឡដ្ឋានអាយ អេស អាយ វេលាម៉ោង១៨៖០០នាទីល្ងាចដូចគ្នា។

សូមជម្រាបថា ឆ្លងកាតសប្ដាហ៍ទី៦ កន្លងមក ក្រុមទ័ព ទើបប្រកួតបាន៥ប្រកួតប៉ុណ្ណោះ ដោយឈ្នះ២ ស្មើ៣ មាន៩ពិន្ទុ ខណៈអឹម អូ អាយ ឆ្លងកាត៦ប្រកួត ឈ្នះ២ ស្មើ១ និងចាញ់៣ មាន៧ពិន្ទុ។ ចំណែក អាយ អេស អាយ និង ឡាយហ្វ ជាក្រុមបាតតារាងមិនទាន់មានពិន្ទុរាប់ដូចគ្នាក្រោយឆ្លងកាត៥ប្រកួត៕

 ​

Written by 

Related posts

Leave a Comment