ក្រសួងការបរទេសសហរដ្ឋអាមេរិក បានដោះលែងជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Alexander Vinnik ពីពន្ធនាគារអាមេរិក។ នេះបើយោងតាមមេធាវីជនជាតិបារាំងរបស់លោក ឈ្មោះ Frederic Belot ។

មេធាវីរូបនេះ លើកឡើងថា ខ្ញុំទទួលបានការបញ្ជាក់ពីក្រសួងការបរទេសថា Vinnik ត្រូវដោះលែងឲ្យមានសេរីភាពហើយ ។
កាលពីថ្ងៃពុធ លោក Belot បញ្ជាក់ថា លោក Vinnik នឹងត្រូវបានដោះលែងពីពន្ធនាគារ Santa Rita នៅសហរដ្ឋអាមេរិក ហើយត្រូវបញ្ជូនឲ្យត្រឡប់ទៅផ្ទះវិញ។
ទន្ទឹមនោះ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានបញ្ជាក់ថា ការដោះលែងជនជាតិរុស្សីនេះ ជាផ្នែកមួយនៃការផ្លាស់ប្តូរអ្នកទោសរវាងទីក្រុងវ៉ាស៊ីនតោន ជាមួយក្រុងមូស្គូ។
គួរបញ្ជាក់ថា លោក Vinnik ត្រូវបានឃុំខ្លួននៅប្រទេសក្រិច កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៧ តាមសំណើរបស់សហរដ្ឋអាមេរិក ជាកន្លែងដែលលោក រងការចោទប្រកាន់ពីបទលាងលុយកខ្វក់ ៤-៩. ប៊ីលានដុល្លារ តាមរយៈការទិញលក់ក្នុងកម្មវិធី crypto BTC-e ។ លោក ត្រូវបានគេធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ ៕

ដោយ៖ ពេជ្រ