សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចកែប្រែលក្ខខណ្ឌនៃការប្រកួត២ចំណុចដើម្បីឲ្យកីឡាករ កីឡាការិនី អាចប្រកួតបានកាន់តែច្រើនក្នុងមួយៗខែ។
ទី១. លក្ខខណ្ឌចាស់គឺកីឡាករ កីឡាការិនីត្រូវសម្រាក២សប្តាហ៍ ទើបអាចឡើងប្រកួតបន្ទាប់ទៀតបាន ប៉ុន្តែលក្ខខណ្ឌចាស់នេះត្រូវបានកែប្រែមកសល់ត្រឹម៩ថ្ងៃប៉ុណ្ណោះ។ ដូច្នេះតាមរយៈលក្ខខណ្ឌថ្មីនេះគឺមានន័យថា កីឡាករ កីឡាការិនីហោចណាស់អាចប្រកួតបាន៣ដងក្នុងមួយ១ខែ។
ទី២. សហព័ន្ធគុនខ្មែរបានកំណត់លក្ខខណ្ឌថ្មីមួយទៀតគឺ ប្រសិនបើកីឡាករ កីឡាការិនីណាឈ្នះដៃគូក្នុងទឹកទី១ដោយមិនប្រើថាមពលច្រើន និងគ្មានរបួសស្មានអ្វី អាចប្រកួតនៅសប្តាហ៍បន្ទាប់ទៀតបាន៕

