អាមេរិក ដោះលែងអ្នកទោសរុស្ស៊ីម្នាក់ឲ្យមានសេរីភាព ក្រោយជាប់ចោទពីបទលាងលុយកខ្វក់

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានដោះលែងជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Alexander Vinnik ពីពន្ធនាគារអាមេរិក។ នេះបើយោងតាមមេធាវីជនជាតិបារាំងរបស់លោក ឈ្មោះ Frederic Belot ។

មេធាវី​រូប​នេះ​ លើកឡើងថា​ ខ្ញុំ​ទទួល​បានការ​បញ្ជាក់​ពី​ក្រសួង​ការ​បរទេសថា Vinnik ត្រូវ​ដោះលែង​ឲ្យមានសេរីភាពហើយ ។

កាលពីថ្ងៃពុធ លោក Belot បញ្ជាក់ថា លោក Vinnik នឹងត្រូវបានដោះលែងពីពន្ធនាគារ Santa Rita នៅសហរដ្ឋអាមេរិក ហើយត្រូវបញ្ជូនឲ្យត្រឡប់ទៅផ្ទះវិញ។

ទន្ទឹមនោះ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានបញ្ជាក់ថា ការដោះលែងជនជាតិរុស្សីនេះ ជាផ្នែកមួយនៃការផ្លាស់ប្តូរអ្នកទោសរវាងទីក្រុងវ៉ាស៊ីនតោន ជាមួយក្រុងមូស្គូ។

គួរបញ្ជាក់ថា លោក Vinnik ត្រូវបានឃុំខ្លួននៅប្រទេសក្រិច កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៧ តាមសំណើរបស់សហរដ្ឋអាមេរិក ជាកន្លែងដែលលោក រងការចោទប្រកាន់ពីបទលាងលុយកខ្វក់ ៤-៩. ប៊ីលានដុល្លារ តាមរយៈការទិញលក់ក្នុងកម្មវិធី crypto BTC-e ។ លោក ត្រូវបានគេធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ ៕

ដោយ៖ ពេជ្រ                

Written by 

Related posts

Leave a Comment