ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីការរកឃើញប៉េងប៉ោងចារកម្មចិនមួយនៅដែនសមុទ្រ ដែលហោះឆ្ពោះទៅភាគខាងជើង ។
តៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន បានត្អូញត្អែរថា ក្នុងប៉ុន្មានសប្តាហ៍ដែលឈានដល់ការបោះឆ្នោតប្រធានាធិបតី ក្នុងខែមករា សកម្មភាពប៉េងប៉ោងក្រុងប៉េកាំង មានការកើនឡើងក្នុងទំហំមិនធ្លាប់មានពីមុនមក។
ទន្ទឹមនោះ តៃវ៉ាន់ បានពិពណ៌នាអំពីឧប្បត្តិហេតុនេះថាជាផ្នែកនៃយុទ្ធនាការដាក់សម្ពាធរបស់ចិន ដែលហៅថាសង្គ្រាមតំបន់ប្រផេះ ដែលបង្កើតឡើង ដើម្បីបំផ្លិចបំផ្លាញសត្រូវដោយប្រើយុទ្ធសាស្ត្រមិនទៀងទាត់ដោយគ្មានការប្រយុទ្ធបើកចំហ។
តៃវ៉ាន់ ជំទាស់យ៉ាងខ្លាំងចំពោះការទាមទារអធិបតេយ្យភាពរបស់ចិន ហើយថាមានតែប្រជាជនកោះនេះទេដែលអាចសម្រេចអនាគតរបស់ពួកគេ ។
គួរបញ្ជាក់ថា បន្ទាប់ពីការឡើងកាន់តំណែងរបស់មេដឹកនាំតៃវ៉ាន់ថ្មីមកធ្វើឲ្យចិន មានការខឹងសម្បារចំពោះការប្ដេជ្ញាចិត្តរបស់លោក ជុំវិញការចង់ផ្ដាច់ខ្លួនដ៏មានសក្ដានុពល៕
ដោយ៖ ពេជ្រ