យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកជាច្រើនបានឲ្យដឹងថា ក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា គ្រោងនឹងបង្កើតពានរង្វាន់ថ្មីមួយសម្រាប់ការប្រកួតកម្រិតយុវជន ដើម្បីផ្ដល់ឱកាសដល់យុវជនវ័យក្មេងបង្ហាញសមត្ថភាព នៅលើទីលានប្រកួត និងចម្រាញ់រកមើលកីឡាករវ័យក្មេងដែលមានសមត្ថភាព ត្រៀមការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅចុងឆ្នាំ ២០២៥ ខាងមុខនេះនៅប្រទេសថៃ។ ដូច្នេះយើងរង់ចាំមើលថាតើវាកើតឡើងឬអត់៕
