Manchester City បានរងបរាជ័យក្នុងផ្ទះ ៣-២ នាយប់មិញនេះ ក្រោមថ្វីជើងរបស់ក្រុមការពារតំណែងជើងឯក Real Madrid ពីការប្រកួតជើងទី១ នៃវគ្គជម្រុះប្រជែងកៅអីវគ្គ ១៦ក្រុមពានអឺរ៉ុប UEFA Champions League 2024-25។
ក្នុងប្រកួតនោះដែរ Jude Bellingham ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទី៩០+២ និងជាគ្រាប់ទី៣ របស់កីឡាករអង់គ្លេសរូបនេះដែរ ក្នុងពានអឺរ៉ុប UCL រដូវកាលនេះ បន្ទាប់ពីមិត្តរួមក្រុម Mbappe និង Diaz រកបានម្នាក់ ១គ្រាប់ ដ្បិត Haaland ជាអ្នករកបានគ្រាប់នាំមុខឱ្យ City តាំងពីនាទីទី១៩ និងប៉េណាល់ទីគ្រាប់ទី២ នៅនាទី៨០។
លទ្ធផលនេះមានន័យថាក្រុមមេឃខៀវ ត្រូវរង់ចាំប្រកួតកាត់សេចក្តីជើងទី២ ទៀតនៅទឹកដីអេស្ប៉ាញ នារាត្រីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅកីឡដ្ឋាន Santiago Bernabeu ដ្បិតជំពាក់ ១គ្រាប់នៅកីឡដ្ឋាន Etihad របស់ខ្លួន៕
