ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានជំរុញប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឱ្យធ្វើសកម្មភាពដោយមានទំនួលខុសត្រូវខ្ពស់នៅលើឆាកពិភពលោក ដោយព្រមានថាទីក្រុងវ៉ាស៊ីនតោន មិនគួរចាប់ទុកខ្លួនឯងជាអធិរាជនៃពិភពលោកទេ។

ថ្លែងទៅកាន់ PBS News មុនពេលសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ លោក Lula បាននិយាយថា សហរដ្ឋអាមេរិក ត្រូវតែប្រកាន់ខ្លួនជាមហាអំណាចសេដ្ឋកិច្ច និងយោធាធំបំផុតរបស់ពិភពលោក ដោយគោរពអធិបតេយ្យភាព និងជៀសវាងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។
លោក បានលើកឡើងថា ខ្ញុំគិតថាលោកប្រធានាធិបតី ត្រាំ គួរមានអាកប្បកិរិយាជាប្រមុខរដ្ឋ រដ្ឋបុរសនៃសេដ្ឋកិច្ចធំបំផុតក្នុងពិភពលោក មហាអំណាចយោធាធំបំផុតក្នុងពិភពលោក ដែលជាប្រទេសដែលមានបច្ចេកវិទ្យាបំផុតក្នុងពិភពលោក។ ប្រទេសដែលមានភាពអស្ចារ្យ និងអាចមានទំនួលខុសត្រូវបែបនេះ ត្រូវតែមានទំនួលខុសត្រូវច្រើនថែមទៀត។ អ្វីដែលយើងមិនទទួលយកនោះគឺថា ប្រទេសណាមួយក្នុងពិភពលោកជ្រៀតជ្រែកក្នុងលទ្ធិប្រជាធិបតេយ្យ និងអធិបតេយ្យភាពរបស់យើង។
គួរបញ្ជាក់ថា កន្លងមក លោក ត្រាំ បានរិះគន់ការកាត់ទោសអតីតប្រធានាធិបតីបករេស៊ីល ពីបទប៉ុនប៉ងរដ្ឋប្រហារ ហើយព្រមាននឹងចាត់វិធានការលើប្រទេសនេះផងដែរ៕

ដោយ៖ ពេជ្រ