ក្រុមនាគខៀវបឹងកេត នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុម អាយអេសអាយ ដង្កោសែនជ័យ វេលាម៉ោង៦ល្ងាច ថ្ងៃសៅរ៍នេះដែលជាការប្រកួតសប្តាហ៍ទី២១ ដ៏សំខាន់ដើម្បីស្វែងរកកៅអី ឡើងទៅជុំទី៣ ឬ តំណែង Top6 ក្នុងក្របខណ្ឌខេមបូឌានព្រីមៀរលីគ២០២៤-២៥។
ឆ្លងកាត់១៨សប្តាហ៍កន្លងទៅ បឹងកេត រកបាន២៧ពិន្ទុ ស្ថិតនៅលេខ៦ ខណៈ ISI ដង្កោសែនជ័យ រកបាន២៤ពិន្ទុ ស្ថិតនៅលេខ៥។ ការប្រកួតល្ងាចនេះ ប្រសិនបើ បឹងកេត ឈ្នះគឺបានឡើងទៅកាន់វគ្គ៦ក្រុមចុងក្រោយ ហើយ ISI ដង្កោសែនជ័យ នឹងអស់ឱកាស។ ផ្ទុយទៅវិញ ប្រសិនបើ ISI ដង្កោសែនជ័យ ឈ្នះ នោះក្រុមទាំងពីរមានពិន្ទុស្មើគ្នា ត្រូវកាត់សេចក្តីប្រកួតសប្តាហ៍ចុងក្រោយ។ កាលពីជើងទី១ ពួកគេស្មើគ្នា ៤-៤៕
