Maguire ស៊ុតចុងម៉ោងជួយឲ្យ Man Utd ឡើងទៅជុំទី៥ FA Cup

ក្រុមបិសាចក្រហម Manchester United បានវាយបកតាមពីក្រោយដើម្បីផ្តួលក្រុម Leicester City ក្នុងជ័យជម្នះ FA Cup ជុំទី៤ដោយលទ្ធផល ២-១ កាលពីថ្ងៃសុក្រនៅកីឡដ្ឋាន Old Trafford ដោយសារការតែតបាល់បញ្ចូលទីចុងក្រោយពីខ្សែការពារជើងចាស់ Harry Maguire បូកនឹងការស៊ុតពីកីឡាករ Joshua Zirkzee ។

ការ​ប្រកួត​នេះ​ទំនង​ជា​ឈាន​ដល់​ម៉ោង​បន្ថែម តែ Maguire បាន​តែត​បាល់​បញ្ចូល​ទី​ដោយ​គ្រាប់​ជ័យជម្នះ​នៅ​នាទី​ទី ៩៣ ពី​ការ​ទាត់​ហ្វ្រីឃីក​របស់ Bruno Fernandes នៅ​ប៉ុន្មាន​វិនាទី​មុន​ការ​ផ្លុំកញ្ចែ​ចុងក្រោយ។ លទ្ធផលនេះបានផ្តល់ឱ្យ Man Utd នូវជ័យជម្នះជាលើកទី ៣ របស់ពួកគេក្នុងការប្រកួត ៨ ចុងក្រោយរបស់ពួកគេនៅ Old Trafford ​។

Man Utd លេងមិនសូវល្អក្នុងតង់ទីមួយ ហើយ Leicester រកគ្រាប់បាល់បាននៅនាទីទី ៤២ នៅពេលដែលការស៊ុតរបស់ Wilfred Ndidi ត្រូវបានរារាំងដោយអ្នកចាំទី Andre Onana ប៉ុន្តែ Bobby De Cordova-Reid ​បានតែតបាល់បញ្ចូលទី​សម្រេច តែ Zirkzee បានរកគ្រាប់បាសល់តាមស្មើវិញនៅនាទីទី ៦៨ ​និង Maguire បាន​តែត​បាល់​បញ្ចូល​ទី​ដោយ​គ្រាប់​ជ័យជម្នះ​នៅ​នាទី​ទី ៩៣ ៕

Written by 

Related posts

Leave a Comment