លោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើដីកាប្រតិបត្តិមួយដាក់ទណ្ឌកម្មតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដោយចោទប្រកាន់ថាធ្វើសកម្មភាពខុសច្បាប់ និងគ្មានមូលដ្ឋាន សំដៅលើអាមេរិក រួមទាំងអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ ។

វិធានការនេះដាក់កម្រិតលើហិរញ្ញវត្ថុ និងទិដ្ឋាការលើបុគ្គល រួមទាំងក្រុមគ្រួសាររបស់ពួកគេ ដែលជួយក្នុងការស៊ើបអង្កេតប្រពឹត្តទៅដោយ ICC លើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។
លោក Trump បានចុះហត្ថលេខាលើវិធានការនេះ ខណដែលលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កំពុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ។
កាលពីខែវិច្ឆិកា កន្លងទៅ តុលាការ ICC បានចេញដីកាចាប់ខ្លួនលោក Netanyahu ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាមនៅហ្គាហ្សា ដែលអ៊ីស្រាអែលបដិសេធ។ ICC ក៏បានចេញដីកាមួយសម្រាប់មេបញ្ជាការក្រុមហាម៉ាស់ ផងដែរ។
បទបញ្ជាខាងលើ លោក Trump ចង់លើកឡើងថា សកម្មភាពនាពេលថ្មីៗនេះរបស់ ICC កំណត់គំរូដ៏គ្រោះថ្នាក់ដែលបង្កគ្រោះថ្នាក់ដល់ជនជាតិអាមេរិក ដោយដាក់បន្ទុកលើក្រុងវ៉ាស៊ីនតោន ទៅនឹងការយាយី ការរំលោភបំពាន និងការចាប់ខ្លួនដែលអាចកើតមាន ។
លោក បានសង្ក់តធ្ងន់ថា ទង្វើដ៏អាក្រក់នេះគំរាមកំហែងដល់ការរំលោភលើអធិបតេយ្យភាពរបស់សហរដ្ឋអាមេរិក និងធ្វើឱ្យខូចដល់ការងារសន្តិសុខជាតិ រួមទាំងគោលនយោបាយការបរទេសដ៏សំខាន់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តរបស់យើង រួមទាំងអ៊ីស្រាអែលផងដែរ ។
លោក បានបន្ថែមថា ប្រទេសទាំង ២ (អាមេរិក និងអ៊ីស្រាអែល) កំពុងរីកចម្រើនលទ្ធិប្រជាធិបតេយ្យ ជាមួយនឹងយោធា ដែលប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះច្បាប់សង្រ្គាម ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក មិនមែនជាសមាជិកនៃ ICC ហើយបានបដិសេធម្តងហើយម្តងទៀតនូវយុត្តាធិការណាមួយរបស់ស្ថាប័នលើមន្ត្រី ឬពលរដ្ឋអាមេរិក៕

ដោយ៖ ពេជ្រ