ក្លឹបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អតីតខ្សែការពារក្រុមជម្រើសជាតិអេស្ប៉ាញ Sergio Ramos បានចូលរួមជាមួយក្លឹបម៉ិកស៊ិក Monterrey ក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំ។
កីឡាករវ័យ ៣៨ ឆ្នាំរូបនេះបានមកដល់ក្លឹប Monterrey ៧ខែបន្ទាប់ពីចាកចេញពីក្លឹប Sevilla ។ ក្លិប Monterrey បាននិយាយរួមជាមួយវីដេអូមួយនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេថា៖ «អាវលេខ ៩៣ ត្រៀមសម្រាប់ខ្សែការពាររូបនេះ៕
