សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកនេះ បានឲ្យដឹងថា កីឡាករយុវជន ០២នាក់ (មិន រដ្ឋា, លឹម វឌ្ឍនា) និងមន្រ្តីម្នាក់ (សុន វុទ្ធី) ពីមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ (បាទី) បានចេញទៅធ្វើការហ្វឹកហាត់នៅប្រទេសជប៉ុនហើយ ដោយទទួលបានការសហការណ៍ឧបត្ថម្ភពីក្រុមហ៊ុន Yazaki (Cambodia) Products Co., Ltd. និងក្រុមហ៊ុន Cambodia Yazaki Energy System Co., Ltd. ដើម្បីពង្រឹងនូវសមត្ថភាព និងបច្ចេកទេស៕
