នាយិកាគ្រប់គ្រងក្លិបបាល់ទាត់វិសាខា​ បញ្ជាក់ប្រាប់ពីមូលហេតុនៃការ​ចាកចេញ​របស់​​គ្រូ​បង្វឹកលោក​ Jurgis Kalns

នាយិកាគ្រប់គ្រងរបស់ក្លិបបាល់ទាត់វិសាខាកញ្ញា អ៊ូ បញ្ញាសុកិត្យា ​ បាន​បញ្ជាក់​ប្រាប់​ថា​ ការ​ចាកចេញ​របស់​លោកគ្រូ​បង្វឹក​ Jurgis Kalns គឺជា​ការ​សម្រេច​ចិត្ត​លាឈប់​ពី​តំណែង​គ្រូបង្វឹក​ក្លិប​វិសាខា​ ដោយ​ខ្លួន​លោក​ផ្ទាល់​ មិនមែន​ក្លិប​បណ្ដេញ​ចេញ​នោះ​ឡើយ​។ កញ្ញានាយិកាគ្រប់គ្រងរបស់ក្លិបបាល់ទាត់វិសាខា ​បានលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការការចាកចេញរបស់លោក Jurģis Kalns កាលពីម្សិលមិញ។

យ៉ាងណាមិញក្រោយចាកចេញមានរបាយការណ៍ជាច្រើននិយាយថា អតីត​គ្រូ​បង្វឹក​ក្លិប​វិសាខា​ ​លោកគ្រូ​ Jurģis Kalns នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ថ្មី​របស់​ក្លិប​ FK Auda ​នៃ​លីគ​កំពូល​ឡាតវី​៕

Written by 

Related posts

Leave a Comment