នាយិកាគ្រប់គ្រងរបស់ក្លិបបាល់ទាត់វិសាខាកញ្ញា អ៊ូ បញ្ញាសុកិត្យា បានបញ្ជាក់ប្រាប់ថា ការចាកចេញរបស់លោកគ្រូបង្វឹក Jurgis Kalns គឺជាការសម្រេចចិត្តលាឈប់ពីតំណែងគ្រូបង្វឹកក្លិបវិសាខា ដោយខ្លួនលោកផ្ទាល់ មិនមែនក្លិបបណ្ដេញចេញនោះឡើយ។ កញ្ញានាយិកាគ្រប់គ្រងរបស់ក្លិបបាល់ទាត់វិសាខា បានលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការការចាកចេញរបស់លោក Jurģis Kalns កាលពីម្សិលមិញ។
យ៉ាងណាមិញក្រោយចាកចេញមានរបាយការណ៍ជាច្រើននិយាយថា អតីតគ្រូបង្វឹកក្លិបវិសាខា លោកគ្រូ Jurģis Kalns នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លិប FK Auda នៃលីគកំពូលឡាតវី៕
