តម្លៃប្រេងបានធ្លាក់ចុះ ៣ ភាគរយ នៅថ្ងៃចន្ទនេះ ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីចុងសប្តាហ៍ថា អ៊ីរ៉ង់កំពុងពិភាក្សាយ៉ាងយកចិត្តទុកដាក់ ជាមួយទីក្រុងវ៉ាស៊ីនតោន ដែលជាសញ្ញានៃការបន្ធូរបន្ថយភាពតានតឹងជាមួយសមាជិក OPEC បន្ទាប់ពីហានិភ័យនៃការវាយប្រហារដោយយោធា ដែលធ្វើឱ្យតម្លៃឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលច្រើនខែ។
ប្រេងឆៅ Brent បានធ្លាក់ចុះ ២ ដុល្លារ ឬ ២,៩ ភាគរយ មកនៅត្រឹម ៦៧,២៨ ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ២ ដុល្លារ ឬ ៣,១ ភាគរយ មកនៅត្រឹម ៦៣,១៧ ដុល្លារក្នុងមួយបារ៉ែល។
ប្រេងទាំង ២ បានធ្លាក់ចុះយ៉ាងខ្លាំង កាលពីវគ្គមុន បើធៀបទៅនឹងការឡើងថ្លៃ កាលពីចុងខែកញ្ញា នៅពេលដែលអាមេរិក និងអ៊ីរ៉ង់ ផ្ទុះឡើងដំបូង៕

ដោយ៖ ពេជ្រ
