កម្មវិធីលើកកម្ពស់គុណភាពអប់រំ ZEP និងកាត់បន្ថយអត្រាត្រួតថ្នាក់នៃការអប់រំបឋមសិក្សាក្នុងខេត្តរតនគិរី

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្រសួងអប់រំយុវជននិងកីឡាសហការជាមួយអង្គការ uwsនិងអង្គការភ្លែនអន្តរជាតិប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅគំនិតផ្ដួចផ្ដើមកម្មវិធីលើកកម្ពស់គុណភាពអប់រំZEPនិងកាត់បន្ថយអត្រាត្រួតថ្នាក់នៃការអប់រំបឋមសិក្សា  កម្មវិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំនៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តរតនគិរី ដែលជាការចាប់ផ្ដើមនៃកម្មវិធីសាកល្បង ក្នុងគោលបំណងធានាថាមិនមានកុមារណាម្នាក់នៅក្នុងស្រុកវើនសៃ នៅក្រៅសាលារៀននោះទេ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ចាន់ សុភា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡាថ្នាក់ដឹកនាំមន្ទីរអប់រំយុវជន និងកីឡាខេត្តរតនគិរី និងអភិបាលនៃគណៈអភិបាលស្រុកវើនសៃនិងសមាសភាពចូលរួមមកពីការិយាល័យអប់រំយុវជននិងកីឡាស្រុកវើនសៃសាលារៀនគោលដៅ ២៩ ឃុំគោលដៅចំនួន៥ និងអង្គការមិនមែនរដ្ឋាភិបាលដែលមានសមត្ថភាពចូលរួមសរុបចំនួន៧០នាក់។

បញ្ហាគុណភាពអប់រំមិនមែនជាបញ្ហារបស់លោកគ្រូអ្នកគ្រូ និងសិស្សទេ តែជាបញ្ហារួមពីព្រោះពួកយើងអាចមើលឃើញនិងវាស់វែងបាន ហើយសំខាន់បំផុតយើងចូលអាចដោះស្រាយរួមគ្នាតាមរយៈភាពជាដៃគូ។

ថ្លែងក្នុងពិធីបើកដំណើរការជាផ្លូវការកម្មវិធី លោក ម៉ក់ សុខានាយកប្រចាំប្រទេសនៃអង្គការ UWS កម្ពុជាបានសង្កត់ធ្ងន់ថា ZEP មិនមែនជាបង្កើតអ្វីដែលថ្មីទេ តែជាការសម្របសម្រួលការអនុវត្តកម្មវិធីនិងយន្តការដែលមានស្រាប់នាពេលបច្ចុប្បន្ន ដើម្បីអនុវត្តដែលមានលក្ខណៈជាប្រព័ន្ធនិងទូលាយដែលងាយស្រួលក្នុងការពង្រីកគោលដៅ។ នៅពេលយើងនិយាយអំពីZEP យើងមិនត្រឹមតែផ្ដោតលើកុមារដែលមិនបានចូលរៀនប៉ុណ្ណោះទេ ប៉ុន្តែយើងនិយាយអំពីកុមារដែលកំពុងអង្គុយរៀនក្នុងថ្នាក់ប៉ុន្តែមិនទាន់មានសមត្ថភាពដល់កម្រិត ដែលពួកគេត្រូវការដើម្បីរីកចម្រើន។

គំនិតផ្ដួចផ្ដើម ZEP មានគោលដៅជំរុញសមត្ថភាពសិក្សាសិស្សតាមរយៈការគៀរគរ ការចូលរួមពីអាជ្ញាធររដ្ឋាភិបាលអង្គការមិនមែនរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោកឆ្នាំ២០២២ កុមារប្រហែល ៧នាក់ក្នុងចំណោម ១០នាក់នៅក្នុងប្រទេសដែលមានចំណូលទាបនិងមធ្យមមិនអាចអាននិងយល់អត្ថបទសាមញ្ញបានឡើយត្រឹមអាយុ ១០ឆ្នាំ។ គំនិតផ្ដួចផ្ដើម ZEP និងចូលរួមដោះស្រាយបញ្ហានេះតាមរយៈការពង្រឹងសមត្ថភាពសំខាន់ៗចំនួន ៥ រួមមាន:

1.លទ្ធផលសិក្សារបស់សិស្ស

2.គុណភាពការរៀននិងបង្រៀន

3.ប្រតិបត្តិការនិងការគ្រប់គ្រងសាលារៀន។

4.ការចូលរួមរបស់សហគមន៍

5.គណនេយ្យភាពកីឡារៀន

ភាពជោគជ័យនៃកម្មវិធីនេះនឹងត្រូវវាស់វែងតាមរយៈការដែលកុមារបន្តរៀនប្រកបដោយមានទំនុកចិត្តនិងក្លាយជាពលរដ្ឋសកម្មសម្រាប់អនាគតកម្ពុជា។

ZEP គឺជាចក្ខុវិស័យរបស់អង្គការUWSដើម្បីធានាថាគ្រប់កុមារអាចសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។តាមរយៈការចាប់ផ្ដើមសាកល្បងលើសាលាគោលដៅចំនួន៣១ ក្នុងស្រុកវើនសៃគម្រោងនេះនឹងស្វែងរកការបង្កើតផែនទីបង្ហាញផ្លូវមួយសម្រាប់ការអប់រំប្រកបដោយគុណភាពសមធម៌និងបរិយាបន្ន និងចីរភាព។

ថ្លែងក្នុងឱកាសដាក់ឲ្យដំណើរការកម្មវិធីនេះឯកឧត្តមបានផ្ដាំផ្ញើដល់អ្នកពាក់ព័ន្ធ ឲ្យផ្ដល់កិច្ចសហការល្អជាមួយអង្គការ UWSកម្ពុជាដើម្បីធានាឲ្យការអនុវត្តកម្មវិធីZEPប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលពោលគឺបានផ្ដល់ផលប្រយោជន៍ដល់កុមារ សាលារៀនគ្រួសារនិងសហគមន៍។

ទន្ទឹមហ្នឹងនេះឯកឧត្តមបានស្នើដល់អង្គការUWS បន្តសហការនិងបំពេញការងារយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជននិងកីឡាមន្ទីរអប់រំយុវជននិងកីឡាខេត្តរតនគិរី ការិយាល័យអប់រំយុវជននិងកីឡាស្រុកវើនសៃនិងអង្គភាពពាក់ព័ន្ធលើដំណើរការអនុវត្តកម្មវិធី ZEPដើម្បីធានាបាននូវតម្លាភាពនិងគណនេយ្យភាពលទ្ធផលរបស់កម្មវិធី។   ជាពិសេសគឺការបន្សីគ្នា រវាងផែនការសកម្មភាពរបស់អង្គការ UWS និងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ របស់ក្រសួងអប់រំយុវជននិងកីឡា៕

Written by 

Related posts

Leave a Comment