អ្នកការទូត៖ ត្រាំ រំលោភច្បាប់ណាតូធ្ងន់ធ្ងរណាស់ ដោយសាររឿងពន្ធ​គយ​ និង Greenland

ពន្ធគយសហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសនៅអឺរ៉ុប និងផែនការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដណ្តើមយកកោះ Greenland គឺផ្ទុយនឹងមាត្រាជាច្រើននៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ។ នេះបើយោងតាមអ្នកការទូត ណាតូ ម្នាក់ដែលមិនបញ្ចេញឈ្មោះ។

អ្នកការទូតរូបនេះ បាននិយាយថា ដោយការគំរាមកំហែងដាក់ពន្ធគយលើប្រទេសនៅអឺរ៉ុប និងដណ្តើមយក Greenland លោក ត្រាំ កំពុងរំលោភទាំងមាត្រា ២ និង ៣ នៃសន្ធិសញ្ញា។

យោងតាមអ្នកការទូត បញ្ជាក់ថា មាត្រា ២ តម្រូវឱ្យរដ្ឋជាសមាជិក ស្វែងរកការលុបបំបាត់ជម្លោះនៅក្នុងគោលនយោបាយសេដ្ឋកិច្ចអន្តរជាតិ និង លើកទឹកចិត្តដល់កិច្ចសហការសេដ្ឋកិច្ចរវាងប្រទេសណាមួយ ឬទាំងអស់។ នៅក្នុងមាត្រា ៣ ប្រទេសណាតូ យល់ព្រមរក្សា និងអភិវឌ្ឍសមត្ថភាពបុគ្គល និងសមូហភាពរបស់ពួកគេដើម្បីទប់ទល់នឹងការវាយប្រហារដោយអាវុធ។

គួរបញ្ជាក់ថា លោក ត្រាំ បានកំណត់ពន្ធដែលនាំឱ្យរង្គោះរង្គើនៃបណ្ដាប្រទេសនៅអឺរ៉ុប និងផែនការដណ្ដើមយកកោះ Greenland ដែលប្រទេសមួយចំនួនរិះគន់យ៉ាងខ្លាំង៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment