ក្រសួងការងារ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ម៉ាឡេស៊ី លើកទី២

សៀមរាប៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា-ម៉ាឡេស៊ី លើកទី២ នៅថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៦ ស្តីពីការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី ស្តីពីការជ្រើសរើស ការប្រើប្រាស់ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ និងពលករការងារផ្ទះ ដើម្បីពង្រឹងការគ្រប់គ្រង ការការពារ ការលើកកម្ពស់សិទ្ធិ និងអត្ថប្រយោជន៍ផ្សេងៗរបស់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ី ដែលធ្វើឡើងនាខេត្តសៀមរាប។

កិច្ចប្រជុំនេះ ភាគីកម្ពុជាត្រូវបានដឹកនាំដោយ ឯកឧត្តម ធាង ស៊ាងវេង អគ្គនាយក នៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី និងភាគីម៉ាឡេស៊ី ដឹកនាំដោយ លោកជំទាវ Rafea’ah Binti Nahar អគ្គលេខាធិការ នៃក្រសួងធនធានមនុស្សម៉ាឡេស៊ី តំណាងស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា និងមន្រ្តីជំនាញពាក់ព័ន្ធនៃភាគីទាំងពីរ៕

Written by 

Related posts

Leave a Comment