​ទឹកបឹងយក្ខឡោមល្អក់ក្នុងរដូវប្រាំងជាបាតុភូតធម្មជាតិចម្លែក

ខេត្តរតនគិរី÷ បាតុភូតធម្មជាតិកើតឡើងជាថ្មីម្តងទៀតហើយ គឺទឹកបឹងយក្ខឡោមប្រែពណ៌ ពីថ្លាដូចកញ្ចក់ ប្រែជាល្អក់ខាប់ដូចទឹកគ្រឿង។ករណីនេះបានកើតឡើងកាលពីថ្ងៃទី២១ ខែមករាឆ្នាំ២០២៦ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងមន្ត្រីរាជការទូទាំងខេត្តរតនគិរី។

លោក វេន ចឹ អនុប្រធានបឹងយក្ខឡោមនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦បានឲ្យដឹងថា ករណីទឹកបឹងយក្ខឡោម ជាបាតុភូតធម្មជាតិនេះលោកថាមានកំណត់ត្រា ចំនួនបីលើករួចមកហើយ.ដោយលើកទី១. កើតឡើងនៅក្នុងអំឡុងឆ្នាំ១៩៩៩លើកទី២. កើតឡើងនៅក្នុងឆ្នាំ២០១១និងលើកទី៣. កើតឡើងនៅក្នុងឆ្នាំ២០២៦ នេះ។

លោកបន្តថា កាលឆ្នាំ១៩៩៩ បាតុភូតនោះកើតឡើងគួរឲ្យភ័យខ្លាចបំផុត ដោយសង្កេតឃើញមានបច្ឆាទាំងតូច,ធំ ងាប់រា៉យប៉ាយ អណ្តែតព្រោងព្រាតនៅលើផ្ទៃទឹកបឹង តែម្តង។ ដោយឡែក មកដល់ឆ្នាំ២០១១ បាតុភូតនេះបានចំនួន១២ឆ្នាំ កើតមកម្តងទៀត។ និងរហូតមកដល់ឆ្នាំ២០២៦ បាតុភូតធម្មជាតិនេះមានចំនួន១៥ឆ្នាំកើតឡើងមកម្តងទៀត។ ប៉ុន្តែមិនឃើញមានបច្ឆាងាប់ច្រើននោះទេ។ 

លោកបញ្ចាក់ថា ក្រោយបាតុភូតនេះកើតឡើងបែបនេះ  តាមការយល់ឃើញតាមជំនឿនិងប្រពៃណីទំនៀមទំលាប់ វាជាប្រថ្នូរ មិនសូវល្អ ចំពោះប្រទេសជាតិ ឬនៅក្នុងសហគមន៍។

ទាក់ទងនិងបឹងយក្ខឡោមដែលប្រែពណ៌ពីថ្លាមកល្អក់ខុសធម្មតានេះលោក ព្រីម សំបូរ អនុប្រធានមន្ទីរបរិស្ថានខេត្ត បានបញ្ចាក់ថា ខាងក្រុមបច្ចេកទេសជំនាញបរិស្ថានខេត្តរតនគិរី បានយកសំណាក់មកពិនិត្យLabo ហើយ ប៉ុន្តែលទ្ធផលមិនទាន់ដឹងទេ ប្រហែល១សប្តាហ៍អាចដឹងលទ្ធផល។

ចំពោះផលប៉:ពាល់ដល់ប្រជាពលរដ្ឋ ជាពិសេសដល់ហ្វូងបច្ឆាជាតិរស់នៅ ដូចពុំមាននោះទេ.ករណីបាតុភូតធម្មជាតិកើតឡើងក្នុងឆ្នាំ២០២៦នេះ។

សូមបញ្ចាក់ថា បឹងយក្ខឡោម ជារម្មណីដ្ឋានធម្មជាតិ ដ៏ស្រស់ផូរផង់ ស្ថិតនៅក្នុងភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី បច្ចុប្បន្នរម្មណីដ្ឋានធម្មជាតិមួយនេះបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកទស្សនាកំសាន្តគ្រប់រដូវកាល។

ជម្រៅទឹកបឹង មាន៥០ម៉ែត្រ ទំហំផ្ទៃបឹងឬហៅថា អង្កត់ផ្ចិត ស្មើ ៨០០ម៉ែត្រ និងទំហំផ្ទៃដីសរុប ស្មើ ២២៥ហិកតា។

បច្ចុប្បន្ន រម្មណីយដ្ឋានធម្មជាតិមួយនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់សហគមន៍ចំនួន៥ភូមិ រួមមាន÷

១. ភូមិ ឡូន

២. ភូមិ ភ្នំ

៣. ភូមិ សិល្ប៍

៤. ភូមិ ឡាប៉ូ និង

៥. ភូមិ ជ្រី៕

Written by 

Related posts

Leave a Comment