មនុស្ស ៣០នាក់ស្លាប់ ដោយសារព្យុះព្រិលកំណាចនៅអាមេរិក

មនុស្សជាច្រើននៅសហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងសីតុណ្ហភាពត្រជាក់ខ្លាំង និងគ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីព្យុះព្រិលរដូវរងាដ៏ធំសម្បើមមួយ បានវាយប្រហារ កាលពីថ្ងៃចន្ទ នៅភាគឦសាន និងផ្នែកខ្លះនៃភាគខាងត្បូង។

 មនុស្សយ៉ាងហោចណាស់ ៣០ នាក់ ត្រូវបានរាយការណ៍ថាស្លាប់នៅក្នុងរដ្ឋដែលរងផលប៉ះពាល់ ដោយសារភាពត្រជាក់ខ្លាំងនេះ។

ព្រិលធ្លាក់ខ្លាំង លើសពីមួយហ្វីត (៣០ សង់ទីម៉ែត្រ) ដែលគ្របដណ្ដប់ក្នុងប្រវែង ១,៣០០ ម៉ាយ (២,១០០ គីឡូម៉ែត្រ) ពីរដ្ឋ Arkansas ដល់រដ្ឋ New England ខណៈអាជ្ញាធរ បានផ្អាកចរាចរណ៍ លុបចោលជើងហោះហើរ និងមានការបិទសាលារៀន។

សេវាអាកាសធាតុជាតិ រាយការណ៍ថា តំបន់ភាគខាងជើងនៃទីក្រុង Pittsburgh ព្រិលឡើងដល់កម្ពស់ ២០ អ៊ីញ (៥០ សង់ទីម៉ែត្រ) និងប្រឈមមុខនឹងខ្យល់ត្រជាក់ទាបរហូតដល់ -២៥ អង្សាសេ។

ភាពត្រជាក់ខ្លាំង នៅតែកំពុងបន្តនៅតាមផ្នែកភាគច្រើននៃសហរដ្ឋអាមេរិក។ អ្នកព្យាករណ៍អាកាសធាតុ បាននិយាយថា វាអាចទៅរួចដែលព្យុះរដូវរងាមួយទៀតអាចវាយប្រហារផ្នែកខ្លះនៃឆ្នេរសមុទ្រភាគខាងកើត នៅសប្តាហ៍នេះ។

គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់កាន់តែកើនឡើងច្រើន ដោយសារព្យុះរដូវរងាមួយនេះ ខណៈសេវាអាកាសធាតុជាតិ មិនទាន់ដឹងថាព្យុះនេះ ថមថយថាមពលនៅពេលណានៅឡើយទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment